ជម្រាបសួរបងប្អូនជាទីស្រឡាញ់ !
ដោយសារថ្ងៃនេះអាទិត្យនេះយើងមានបេក្ខជនទទួលពិធីជម្រះចិត្ដគំនិត ចឹងហើយបានទោះបីឆ្នាំគ យើងអានគម្ពីរដំណឹងល្អនៅក្នុងឆ្នាំក ដែលនិយាយអំពីស្រ្ដីសាម៉ារីទៅដងទឹកហើយបានជួបព្រះយេស៊ូ ។ អត្ថបទនេះរៀងវែងបន្ដិច ប៉ុន្មែជាអត្ថបទមួយមានអត្ថន័យយ៉ាងជ្រៅសម្រាប់បងប្អូនដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក ។ ឃ្លាមួយដែលខ្ញុំចង់ឲ្យយើងចាប់អាម្មរណ៍គឺព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ស្រ្ដីនោះថា អស់អ្នកដែលពិសារទឹកនេះនៅតែស្រេចតទៅមុខទៀត រីឯអ្នកដែលពិសារទឹកខ្ញុំនិងឲ្យនោះនិងមិនស្រេចទៀតសោះឡើយ ដ្បិតទឹកខ្ញុំឲ្យនិងបានជាប្រភពទឹកដែលផុសឡើងក្នុងអ្នកនោះផ្ដល់ជីវិតអស់កល្បជានិច្ច។

មានន័យថានៅក្នុងអត្ថបទគម្ពីរដំណឹងល្អក្នុងថ្ងៃនេះ តាមពិតចង់ឲ្យយើង យល់ថាព្រះយេស៊ូគឺជាទឹកដែលផ្ដល់ជីវិត ។ ពេលយើងស្ដាប់អត្ថបទនេះគឺយើងបានចាប់អាម្មរណ៍ថា ស្ដ្រីសាមូរីគេយកក្អមទៅដងទឹកមែនទេ? ថ្ងៃត្រង់ទៅដងទឹក ។ ប៉ុន្ដែ ចៃដន្យទៅដងទឹកជួបព្រះយេស៊ូ ហើយព្រះយេស៊ូបានសុំទឹកគាត់ ថាខ្ញុំសុំទឹកផឹកបន្ដិច យើងចាប់អាម្មរណ៍ថាស្ដ្រីនោះឆ្លើយទៅព្រះយេស៊ូថាមិច? គាត់ឆ្លើយថាមិច! គាត់ថាទេលោកជនជាតិយូដាមិចមកសុំទឹកខ្ញុំ ជាតិសាសន៍ម៉ារី ជាស្ដ្រីសាសន៍ម៉ារី គ្រួសារទាំងពីរគេអត់ត្រូវគ្នា ។ ក្រោយមកព្រះយេស៊ូបានពន្យល់ថា បើនាងស្គាល់អំណោយទានព្រះជាម្ចាស់ ស្គាល់អ្នកកំពុងនិយាយជាមួយនាងសុំទឹក នាងនឹងសុំទឹកលោកវិញមិនខាន ហើយលោកនិងឲ្យទឹកដែលផ្ដល់ជីវិត បើ ។ ក្រោយមកនាងសួរថាចឹងបានទឹកផ្ដល់ជីវិតមកពីណា បើអណ្ដូងជ្រៅលោកមានអីដងទឹកបើ ក្រោយមកព្រះយេស៊ូពន្យល់តៗទៅទៀត អីស្ដ្រីនោះលោកមានឋានៈខ្ពស់ ធំជាងបុព្វបុរសរបស់យើងលោកយ៉ាកុបទុកអណ្ដូងឲ្យយើង ហើយបានដល់ឃ្លាមិចខ្ញុំនិយាយមិញ អ្នកផឹកអណ្ដូងនេះស្លាប់ ប៉ុន្ដែអ្នកផឹកទឹកដែលខ្ញុំនិងឲ្យមានជីវិតអស់កល្បជានិច្ច ព្រោះខ្ញុំនិងផ្ដល់ទឹកដែលក្លាយជាប្រភពទឹកដែលផ្ដល់ជីវិត ។

បើយើងចាប់អាម្មរណ៍នៅពេលនោះ ពេលដែលព្រះយេស៊ូសន្ទនាជាមួយស្ដ្រីនោះ អំពីរឿងថ្វាយបង្គំ អំពីព្រះមេស៊ី អំពីអី ហើយព្រះយេស៊ូឲ្យស្ដ្រីទៅហៅប្ដីនាង ហើយនាងថាអត់មានប្ដីទេ ហើព្រះយេស៊ូស្គាល់ជីវិតរបស់នាង ។ ក្រោយមកនាងហាក់បីដូចជា ប្រហែលចាប់ផ្ដើមស្គាល់ថាព្រះយេស៊ូជានរណា? យើងមានចាំទេពេលដែលព្រះយេស៊ូពន្យល់នាងអំពីការថ្វាយបង្គំព្រះជាម្ចាស់ ។ ពន្យល់ថាថ្វាយបង្គំដល់ពេលកំណត់ ថ្វាយបង្គំព្រះជាម្ចាស់ដោយវិញ្ញាណ ដោយសេចក្ដីពិត ហើយស្ដ្រីនោះបាននិយាយអំពីព្រះមេស៊ី ដែលនឹងយាងមក ព្រះយេស៊ូថាគឺខ្ញុំនិងហើយ គឺខ្ញុំនិងហើយដែលកំពុងនិយាយជាមួយនាង ខ្ញុំនិងហើយជាព្រះមេស៊ី ហើយពេលនោះស្ដ្រីនោះនិយាយថា ប្រហែលជាលោកនេះហើយជា…. ព្រះគ្រីស្ដ និងព្រោះស្ដ្រីនោះទុកក្អមចោលហើយបានទៅភូមិ ហើយបានប្រាប់គេថាលោកនោះហើយ ប្រហែលជាព្រះគ្រីស្ដ ព្រោះលោកនិយាយអំពីជីវិតរបស់ខ្ញុំ ។

ដូច្នេះក្នុងអត្ថបទនេះបង្ហាញពីដំណើរនៃជំនឿរបស់ស្ដ្រីនោះ ស្ដ្រីនោះមុនដំបូងគាត់ស្គាល់ព្រះយេស៊ូគ្រាន់តែជនជាតិយូដា ធម្មតាម្នាក់ ហើយស្ដ្រីនោះមានគំនិតប្រកាន់ពូជសាសន៍ សាសន៍ទាំងពីរអត់ត្រូវគ្នា ។ ពេលណាយើងនិយាយប្រកាន់ពូជជាតិសាសន៍ នៅក្នុងសង្គមបច្ចុប្បន្នក៏មានដែលណា មានប្រកាន់ពូជជាតិសាសន៍ដែរ ។ អឺបើក្នុងព្រះសហគមន៍របស់យើងជួនកាលបងប្អូនវៀតណាម និងខ្មែរអត់សូវត្រូវគ្នាដែរ ខ្ញុំអត់ដឹងនៅទីនេះយ៉ាងមិចទេ ប៉ុន្ដែកន្លែងផ្សេងៗខ្ញុំមានបទពិសោធន៍ខ្លះ អត់ត្រូវគ្នាដែរ ។ តែនៅក្នុងអត្ថបទនេះជាឧទាហរណ៍មួយយើងស្ដាប់ទាំងអស់គ្នា គិតជាមួយគ្នា ស្ដ្រីនោះហៅព្រះយេស៊ូថា “លោក” ហើយក្រោយមកចាប់ផ្ដើមប្រកាន់ពូជសាសន៍ ដល់ពេលសឹងត្រូវគ្នាបន្ដិចស្ដ្រីនិយាយថា ខ្ញុំជឿថា ខ្ញុំយល់ថាលោកពិតជាព្យាការីមែន! ។ ដោយសារអីដោយសារព្រះយេស៊ូបាននិយាយអំពី ជីវិតរបស់នាង ស្គាល់ជីវិតរបស់នាង អំពីរឿងប្ដី រឿងអីហ្នឹង ។ និងក្រោយមកទៀតបានស្ដ្រីនោះទទួលស្គាល់ថា ប្រហែលលោកយេស៊ូនេះជាព្រះគ្រីស្ដ ហើយគាត់ទទួលស្គាល់ជាព្រះគ្រីស្ដហើយគាត់ទទួលស្គាល់ជាព្រះគ្រីស្ដហើយបានគាត់ទុកក្អមចោលហើយបានទៅភូមិប្រាប់អ្នកស្រុកឲ្យគេមកមើលព្រះយេស៊ូ ។

ចឹងនេះដំណើររឿងនៃជំនឿរបស់ស្ដ្រីសាម៉ារី ដែលជាសាសន៍ដ៏ទៃម្នាក់ មិនមែនជនជាតិយូដា ជាសាសន៍ដ៏ទៃម្នាក់ដែលចាប់ផ្ដើមស្គាល់ព្រះយេស៊ូ ហើយគេចាប់ផ្ដើមមានជំនឿលើព្រះយេស៊ូជាព្រះគ្រីស្ដ ។ ចឹងអត្ថបទនេះគឺណែនាំឲ្យយើងរិះគិតអំពីដំណើរនៃជំនឿរបស់យើង ។ ជាធម្មតាពេលយើងស្គាល់ព្រះសហគមន៍ដំបូង ស្គាល់អឺ…..សាសនា…យើងហៅសាសនាយេស៊ូចុះណា សង្គមខ្មែរយើងភាគច្រើនយើងហៅយេស៊ូមែនហ៎េ យើងហៅយេស៊ូចឹង ។ ពេលយើងស្គាល់ដំបូងយើងយល់ថា…….អឺព្រះយេស៊ូគ្រាន់តែជា មនុស្សម្នាក់ដែលអឺជនជាតិផ្សេងមិនមែនជនជាតិយើង ហើយដែលប្រហែលជាពូកែអី បង្រៀនក៏ល្អ ឬក៏បានធ្វើការអស្ចារ្យខ្លះៗ ដូចជាមនុស្សម្នាក់ដ៏អស្ចារ្យដែរ ហើយក៏ស្គាល់ទៅដែលជាមនុស្សម្នាក់ ហើយជួនកាលយើងមានចិត្ដប្រកាន់ទៀត យេស៊ូជាសាសនាបរទេស យើងធ្លាប់លឺគេនិយាយចឹងទេ យេស៊ូជាសាសនាបរទេស ហើយយើងខ្មែរយើងកាន់សាសនាខ្មែរណា ពេលណាយើនិយាយចឹង ។

ក៏ប៉ុន្ដែនៅពេលដែលយើងស្វែងយល់បន្ដិចម្ដងៗយើងចាប់ផ្ដើមយល់ថាទេ ព្រះយេស៊ូជាមនុស្សម្នាក់អស្ចារ្យ បានធ្វើអ្វីអស្ចារ្យមែនទែន សេចក្ដីដែលលោកបង្រៀនហើយនិយាយថា បើយើងនិយាយថាជាព្យាការីមិញ គេថាព្យាការី ព្យាការីមានន័យថាអ្នកដែលនិយាយសេចក្ដីពីព្រះជាម្ចាស់ ។ បើយើងនិយាយពីព្យាការី ហើយនិយាយថាជាអ្នកថ្លែងអ្វីដែលព្រះជាម្ចាស់បំភ្លឺដល់មនុស្សយើង អាចនិយាយអ្វីដែលកើតឡើងមុន មុនហេតុការណ៍នោះកើតឡើងបាន ។ ដូច……អាចនិយាយថាដូចព្រះពុទ្ធបាន ព្រះពុទ្ធជាព្រះបរមគ្រូមែនទេ ព្រះពុទ្ធបាន អឺមានពុទ្ធដីកាមុនអំពីអ្វីដែលឡើងជួណកាលមានពុទ្ធបរិស័ទគេជឿរបៀបនិងដែល គេហៅថាពុទ្ធទំនាយធ្លាប់លឺឬអត់បាទពុទ្ធទំនាយណា ។ គេយល់ថាព្រះពុទ្ធ បានថ្លែងប្រាប់មុនអំពីហេតុការណ៍អីដែលកើតៗៗឡើងចឹងទៅ ចឹងព្យាការីរបៀបនិង ក៏ប៉ុន្ដែជំនឿរបស់យើងបើគ្រាន់យល់ថាព្រះយេស៊ូ ជាអ្នកដែលថ្លែងពីព្រះជាម្ចាស់មិនទាន់ល្មម ។ លុះត្រាតែស្ដ្រីនោះទទួលស្គាល់ថា”ព្រះយេស៊ូជាព្រះគ្រីស្ដ”យើងដូចគ្នា លុះត្រាតែយើងទទួលស្គាល់ថា “ព្រះយេស៊ូជាព្រះគ្រីស្ដ” ។ ព្រះគ្រីស្ដមានន័យមិច គឺព្រះបុត្រារបស់ព្រះជាម្ចាស់ គឺព្រះជាម្ចាស់ដែលនាំមកសង្រ្គោះ និងតាមជំនឿជនជាតិអ៊ីស្រាអែលគឺគេទន្ទឹងរង់ចាំព្រះគ្រីស្ដដែលគេថាជាព្រះមហាក្សត្រ ជាព្រះមហាក្សត្រដែលយាងមកសង្រ្គោះប្រជារាស្ដ្ររបស់ព្រះអង្គតាមព្រះបន្ទូលសន្យា ។

ចឹងលុះត្រាតែគេទទួលស្គាល់ព្រះយេស៊ូនោះជាព្រះគ្រីស្ដដែលយាងមកប្រទាននៃការសង្រ្គោះ ។ ចឹងបើនិយាយសម្រាប់យើងវិញ ដែលយើងកំពុងតែស្វែងរកស្គាល់ព្រះយេស៊ូ យើងចង់ក្លាយជាគ្រីស្ដបរិស័ទ លុះត្រាតែយើងទទួលស្គាល់ថាព្រះយេស៊ូ គឺជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលយាងមកប្រទានការសង្រ្គោះឲ្យយើង ប្រទានឲ្យយើងមានជីវិតអស់កល្បជានិច្ច ។ ហើយព្រះយេស៊ូនេះ ជាអ្នកដែលគង់នៅជាមួយយើង ដែលផ្ដល់ក្ដីសង្ឃឹមឲ្យយើងពិតប្រាកដ លុះត្រាតែយើងទៅដល់កំណត់នឹង បានជំនឿរបស់យើងច្បាស់ល្មុមដែលយើងក្លាយជាគ្រីស្ដបរិស័ទ ។ ចឹងបើយើងពិនិត្យជីវិតស្ដ្រីនោះវិញ។ នៅពេលដែលគាត់ស្គាល់យេស៊ូជាព្រះគ្រីស្ដ តើគាត់នៅដងទឹកអណ្ដូងនោះទៀតទេ នោះយើងមានអណ្ដូងមួយគាត់ទៅដងទឹកទៀតទេ ស្ដ្រីនោះអត់ទេ ស្ដ្រីនោះបានទុកក្អមចោលមែនទេនៅក្នុងអត្ថបទមិញ ស្ដ្រីនោះទុកក្អមចោល គាត់រត់ទៅប្រាប់អ្នកភូមិ ឲ្យមកមើលព្រះយេស៊ូ ។ ចឹងមានន័យថាព្រះយេស៊ូទៅជាទឹកម៉្យាងដែលធ្វើឲ្យគាត់ឆ្អែតតាមរបៀបលោកីយ៍ ប៉ុន្ដែព្រះយេស៊ូបានផ្ដល់ទឹកនៃផ្លូវវិញ្ញាណឲ្យគាត់ ធ្វើឲ្យគាត់បានឆ្អែត ហើយគាត់បានឈប់ដងទឹកនោះទៀតគាត់ទៅគាត់បែរប្រាប់គេឲ្យមកជួបព្រះយេស៊ូដើម្បីទទួល……ទទួលការសង្រ្គោះពីព្រះយេស៊ូដែរ ។ រហូតក្នុងអត្ថបទចប់នេះចុងក្រោយគេបាននិយាយថាក្នុងភូមិនោះមានអ្នកដែលជឿលើព្រះអង្គច្រើន ប៉ុន្ដែគេថាគេជឿមិនមែនស្ដ្រីនោះប្រាប់យើងឥឡូវនេះយើងជឿដោយយើងបានលឺព្រះអង្គមានព្រះបន្ទូលប្រាប់យើងផ្ទាល់ ។

ដូច្នេះយើងដែលដើរតាមព្រះយេស៊ូ មុនដំបូងយើងស្គាល់ព្រះអង្គតាមរយៈព្រះសហគមន៍មែនទេ! តាមរយៈបងប្អូនគ្រីស្ដបរិស័ទប្រាប់យើង ។ ប៉ុន្ដែយូរៗទៅយើងនិងមានបទពិសោធន៍ផ្ទាល់ខ្លួន យើងស្ដាប់លឺព្រះអង្គប្រាប់យើងក្នុងចិត្ដរបស់យើង ហើយគឺនៅពេលនោះហើយដែលយើងមានជំនឿពិតប្រាកដលើព្រះអង្គ ហើយនៅពេលនោះហើយដែលជីវិតរបស់យើងបានឆ្អែតម៉្យាង ។ ឥឡូវខ្ញុំពន្យល់អំពីពាក្យឆ្អែតមានន័យយ៉ាងមិច ក្នុងអត្ថន័យក្នុងគម្ពីរនេះ ឆ្អែតមានន័យយ៉ាងមិច ឆ្អែតមានន័យថា “ព្រះយេស៊ូបានផ្ដល់ឲ្យយើងស្ងាត់ចិត្ដ” ហើយចាប់ផ្ដើមមានគំនិតគិតដល់បងប្អូនដ៏ទៃទៀត ដែលរង់ទុក្ខលំបាក ដែលត្រូវការព្រះយេស៊ូជួយដែលត្រូវការជំនួយដែរ ។ ដូច្នេះមនុស្សចេះចែករំលែកអ្វីៗដែលខ្លួនមានដល់បងប្អូន ដូចស្ដ្រីនោះសុខចិត្ដទុកក្អមចោលទៅប្រាប់អ្នកភូមិដូចគ្នា គឺមនុស្សចាប់ផ្ដើមប្រែចិត្ដគំនិត ។

ចឹងក្នុងអត្ថបទនេះតាមពិតមានអត្ថន័យជ្រៅមែនទែនសម្រាប់យើងទាំងអស់គ្នាមនុស្សទាំងអស់យើងមានចិត្ដលោភលន់យើងចង់បានអ្វីៗនៅក្នុងលោកីយ៍នេះច្រើនមែនទែនមិនចេះឆ្អែត មនុស្សយើងមិនចេះឆ្អែតទេ ទាំងរឿងស្នេហា ទាំងរឿងទ្រព្យសម្បត្ដិ ទាំងរឿងកេត្តិយស ខ្ញុំសួរបងប្អូនតើមានឃើញមនុស្សយើងចេះឆ្អែតទេ ? អត់ឆ្អែតទេ អ្នកដែលមានហើយគេនៅតែចង់បានថែមទៀត ។ បើសិនជាមនុស្សចេះឆ្អែតគឺពិភពលោកនេះមិនមានអ្នកទុក្ខលំបាកខ្លាំងទេ បើចេះឆ្អែតគឺមនុស្សគេចេះចែករំលែក។ ចឹងឆ្អែតគឺមានន័យចឹងមានន័យថាមនុស្សដែលចាប់ផ្ដើមយល់ថា ខ្ញុំបានអ្វីៗល្មមសម្រាប់ជីវិតបានហើយ ដោយសារមានព្រះយេស៊ូគង់នៅជាមួយខ្ញុំ ព្រះអង្គប្រទានការសង្រ្គោះឲ្យខ្ញុំ ។ ចឹងខ្ញុំចាប់ផ្ដើមចេះគិតចែកដល់អ្នកដ៏ទៃនេះគឺឆ្អែត ចឹងយើងលែងរកអ្វីៗដែលជាលោកីយ៍នេះតែសម្រាប់តែលោកីយ៍នេះទៀតហើយចាប់ផ្ដើមជាប់ជាមួយព្រះយេស៊ូ ហើយដោយសារជំនឿលើព្រះយេស៊ូណែនាំឲ្យយើងចែកឲ្យអ្នកដ៏ទៃ ។ ចឹងនេះជាអត្ថបទមួយដែលជួយឲ្យយើងរិះគិតអំពីដំណើរជីវិតរបស់យើងអំពីជំនឿ តើជំនឿរបស់យើងយ៉ាណាដែរ? តើយើងដូចស្ដ្រីនោះទេ?

អឺ…ថ្ងៃនេះយើងមានលោកពុកប្រ៊ុយណូលោកជនជាតិបារាំងលោកជាសាសន៍ទូតមកពីប្រទេសបារាំង យើងមានចោទសួរខ្លួនឯងទេ មិចក៏លោកមកកម្ពុជា ហើយលោកក្លាយជាបូជាចារ្យហើយលោកជួយប្រទេសកម្ពុជារបស់យើងវិញ! គឺដោយសារជំនឿលើព្រះយេស៊ូគ្រីស្ដ រួមរស់ជាមួយយើងដើម្បីនាំដំណឹងល្អរបស់ព្រះយេស៊ូមកឲ្យយើង ដើម្បីនាំឲ្យបងប្អូនក្រីក្រមួយចំនួនបានទទួលការលើកទឹកចិត្ដ ទទួលការសង្រ្គោះម៉្យាងដោយសារសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ។ ដូច្នេះខ្ញុំសង្ឃឹមថាតាមរយៈព្រះបន្ទូលនៅក្នុងថ្ងៃនេះជួយឲ្យយើងរិះគិតអំពីជំនឿរបស់យើងដើម្បីឲ្យយើងទាំងអស់គ្នាអាចកែប្រែចិត្ដគំនិតឲ្យទទួលស្គាល់ព្រះយេស៊ូពិតជាប្រភពទឹកដែលផ្ដល់ឲ្យយើងទាំងអស់គ្នាមានជីវិត និងជាប្រភពទឹកដែលនាំឲ្យយើងឆ្អែតឲ្យយើងចេះចែកដល់បងប្អូនរបស់យើងជាពិសេសក្នុងរដូវសែសិបថ្ងៃនេះ បើទោះបីជាយើងធ្វើអីអត់បានច្រើន សូមឲ្យចាប់ផ្ដើមចាប់អាម្មរណ៍សួរសុខទុក្ខបងប្អូនដែលរងទុក្ខលំបាក ឲ្យយើងចាប់ផ្ដើមមានសេចក្ដីស្រឡាញ់រស់នៅក្នុងគ្រួសារ ចេះលើកលែងទោសឲ្យគ្នា ឲ្យយើងចាប់ផ្ដើមចេះអឺ………សហការណ៍គ្នាក្នុងកិច្ចការ នៅក្នុងគ្រួសាររបស់យើង នៅកន្លែងដែលធ្វើការដោយសេចក្ដីស្រឡាញ់ កុំឲ្យយើងប្រចាំគ្នាអី ។

ដូច្នេះសូមឲ្យព្រះបន្ទូលនេះកែប្រែយើងនិងសូមឲ្យព្រអង្គជួយើងទាំងអស់គ្នាឲ្យរកព្រះយេស៊ូហើយឲ្យជឿថាពិតមែនព្រះអង្គជាប្រភពទឹកដែលផ្ដល់ជីវិតឲ្យយើង ។ អាម៉ែន