#ខេត្តកំពង់ចាម

គណៈកម្មការសហព័ន្ធគ្រូមត្តេយ្យភូមិភាគកំពង់ចាមបានរៀបកម្មវិធីសិក្ខាសម្រាប់អ្នកគ្រូមត្តេយ្យ​មួយក្រុមតូច និងតាមប្រព័ន្ឋស្សូម(zoom)ក្រោមប្រធានបទ”ការផ្សព្វផ្សាយការអនុវត្តកម្មវិធី សិក្សាកុមារអូទីស្សឹម និងយុត្តិសាស្រ្តក្នុងការបង្រៀន រយៈពេលពីរថ្ងៃ​ចាប់ពីថ្ងៃ២១-២២ ខែកញ្គា ឆ្នាំ២០២១ នៅព្រះវិហារកំពង់ចាមក្រុង ស្ថិននៅក្នុងភូមិ១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ក្រោមអធិបតីភាពលោកប៊្រុយណូ កូសម៍ អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគកំពង់ចា។

បងស្រីក្លារ៉ាពេន ហ៊ីល ជាអ្នកសម្របសម្រួលកម្មវិធីសិក្ខាសាលានេះបានឲ្យដឹងថា៖”ដោយសារ​តែបញ្ហាជម្ងឺកូវីដ-១៩ ចឹងយើងមិនអាចជួបជុំគ្នាច្រើនបានទេគឺមានតែអ្នកគ្រូមួយចំនួនតូចគឺ ចំនួន៦នាក់តែប៉ុណ្ណោះ ហើយមួយចំនួនទៀតគឺយើងចូលរួមជាមួយគ្នាតាមរយៈប្រព័ន្ឋZoom”។

បងស្រីបន្តថា៖”មូលហេតុដែលលើកយកអំពីកុមារអូទីស្សឹម និងយុត្តិសាស្រ្តក្នុងការបង្រៀនជាគោលធំគឺព្រះសហគមន៍មានគោលបំណងចង់ស្វែងយល់អំពីស្ថានភាព និងអាការៈផ្សេងៗរបស់កុមារអូទីស្សឹម ដើម្បីងាយដឹងអំពីកុមារដែលមានបញ្ហានេះ(អូទីស្សឹម)ថាតើត្រូវជួយគេបាន​ដោយរបៀបណាជាពិសេសកុមារនៅតាមជនបទ មិនសូវទទួលបានការមើលថែពីឪពុកម្តាយ”។

លើសពីនេះបងស្រីពេនហ៊ីលបន្ថែមថា៖”ភាពជាអ្នកគ្រូមត្តេយ្យគឺត្រូវស្វែងយល់យ៉ាងច្បាស់អំពី​ជម្រៅចិត្ត និងវិធីសាស្រ្តក្នុងការបង្ហាត់បង្រៀនដល់កុមារតូចៗតាមកម្រិតរបស់គេ ហេតុនេះ ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមខិតខំយកចិត្តទុកដាក់ពង្រឹងប្រព័ន្ឋអប់រំកុមារតាម​មូលដ្ឋាន និងតាមសហគមន៍នានា ទៅលើគ្រូដើម្បីឲ្យមានកោរុកោសល្យច្បាស់លាស់ ជាពិសេសតាម​កម្មវិធីសិក្សារបស់រដ្ឋជាដើម ដោយមានវគ្គសិក្ខាលាសានានាដោយមានការបង្ហាត់បង្រៀន​ផ្ទាល់ពីសំណាក់គ្រូមកពីក្រសួងអប់រំថ្នាក់ខេត្ត និងគ្រួដែលមានបទពិសោធន៍ និងឯកទេសច្បាស់​លាស់មកពីបណ្តារាជធានី និងខេត្តមួយចំនួន”។

កម្មវិធីសិក្ខាសាលាគ្រូមត្តេយ្យនេះគឺមានការចូលរូមចែករំលែកពីសំណាក់អ្នកស្រីភោគ​ ម៉ានី ទទួលខុសត្រូវសាលាអប់រំពិសេសសម្រាប់ការលូតលាស់(សម្រាប់កុមារអូទីស្សឹម)នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ក្រុងភ្នំពេញ និងបងស្រីនៃសាលាមត្តេយ្យដុនបូស្គូទឹកថ្លា ក្រុងភ្នំពេញ និងសហការី ពន្យល់ណែនាំអំពីបច្ចេកទេសនៃការប្រៀន ការរបៀបចំផែនការបង្រៀនរយៈពេល​ពេញមួយឆ្នាំ និងការអនុវត្តជាក់ស្តែងពេលបង្រៀន-ល-។

សព្វថ្ងៃព្រះសហគមន៍ភូមិភាគកំពង់ចាមមានមត្តេយ្យសិស្សាចំនួន១១កន្លែងរួមមាន៖

សាលាមត្តេយ្យអណ្តូងច្រុះ ក្តុលលើ ថ្មពេជ្រ ចម្លាក់ និងត្រពាំងកណ្តោល អ្នកលឿង ភូមិថ្មី 

កោះរការ កអណ្តើក ព្រៃវែង ប៊ូស្រា និងសាលាមត្តេយ្យដាក់ដាំខេត្តមណ្ឌលគីរី៕

ដោយ៖​រឿន ស្រីម៉ាច

Share.