Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Browsing: Uncategorized
កម្មវិធីនេះធ្វើឡើងនាព្រឹក ថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីលោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគកំពង់ចាម រួមជាមួយនិងលោកបូជាចារ្យ បងស្រី គ្រីស្តបរិស័ទ និងយុវជនយុវនារីយ៉ាងច្រើនកុះករនៅក្នុងតំបន់នីមួយៗភូមិភាគកំពង់ចាម។ មុនពេលចាប់ផ្តើមបើកកម្មវិធី អភិបូជាអរព្រះគុណព្រះជាម្ចាស់ បន្តចូលឆ្នាំព្រះមហាករុណាទិគុណ និងខួបសន្ត អន់ដ្រេ ជាឧបការីព្រះសហគមន៍កាតូលិក…
ពិធីប្រោះទឹកព្រះពរព្រះវិហារ និងជួងថ្មី នៅព្រះសហគមន៍កាតូលិក សន្ដយ៉ូសែប(រតនៈគិរី) ដែលបានរៀបចំជុសជុលកែសម្អសារជាថ្មីឡើងវិញ។នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រហសហគមន៍កាតូលិក ភូមិភាគកំពង់ចាម បានអញ្ជើញទៅថ្វាយអភិបូជា សម្រាប់ប្រោះទឹកព្រះពរនៅលើជួងថ្មី និងការជួសជុលលម្អឡើងវិញនូវនៃព្រះវិហារ សន្ត យ៉ូសែប ខេត្តរតនគិរី។ លោកអភិបាល…
បងប្អូនដែលឃ្លាតឆ្ងាយពីព្រះអម្ចាស់ ឆ្ងាយពីព្រះសហគមន៍ មានអារម្មរណ៍ថាខ្លួនឯងកំពុងមានបាបច្រើនព្រះអម្ចាស់មិនស្រឡាញ់ខ្ញុំ ឬខ្ញុំមិនសមនឹងទៅជួបព្រះអង្គទេ ចូរកុំខ្លាច! កុំអៀន! យើងត្រូវការវិល មករកព្រះយេស៊ូនៅក្នុងដៃរបស់ព្រះអង្គ ហើយរួមរស់ជាមួយទ្រង់ជាថ្មី នោះគឺជីវិតនៅក្នុងព្រះសហគមន៍របស់យើង។គ្រប់ពេលយើងស្តាប់ព្រះគម្ពីដំណឹងល្អគួរនាំឲ្យយើងមានសេចក្តីអំណរ និងសេចក្តីសង្ឃឹម!ហេតុអ្វីយើងត្រូវមានសេចក្តីសង្ឃឹម?ព្រោះយើងឃើញថាព្រះយេស៊ូមិនបានបោះបង់យើងចោលទេ ផ្ទុះទៅវិញព្រះយេស៊ូស្រឡាញ់យើងខ្លាំងជាងយើងស្រឡាញ់ព្រះអង្គទៅទៀត។ថ្លែងនៅក្នុងពេលបកស្រាយអត្ថបទព្រះគម្ពីដំណឹងល្អថ្ងៃអាទិត្យទី១១ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនិងអាទិត្យទី២៤ ក្នុងរដូវធម្មតា ប្រចាំឆ្នាំ(គ) លូកា ១៥,១-១០ ស្តីអំពីកូនពៅវង្វែង…
យើងទទួលស្គាល់ថាជីវិតរបស់យើងសព្វថ្ងៃទន់ខ្សោយ យើងជួបនូវការលំបាក ភាពភ័យខ្លាច ពេលខ្លះទ្រព្យសម្បត្តិនៅក្នុងលោកនេះបញ្ឆោតចិត្តយើងឲ្យប្រព្រឹត្តអំពើបាប!ចុះពាក្យបោកបញ្ឆោតក្នុងអត្ថបទ គម្ពីព្រះយេស៊ូចង់សម្តៅទៅលើអ្វី?ក្នុងការបកស្រាយនូវអត្ថបទព្រះគម្ពីដំណឹងល្អ(លូកា ១៦, ១-១៣)ស្តីអំ៖ប្រស្នាអំពីអ្នកបំរើបោកបញ្ឆោត ពីថ្ងៃអាទិត្យ ទី១៨ ខែ កញ្ញា ឆ្នាំ២០២២ ត្រូវ និងអាទិត្យទី២៥ ក្នុងរដូវធម្មតា ឆ្នាំ(គ)លោកបូជាចារ្យ ស្ទេផាន សែ សាត ទទួលខុសត្រូវព្រះសហគមន៍ក្រុងកំព់ងចាម…
លោកប្រ៊ុយណូ កូសម៍ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមសូមឲ្យគ្រីស្តបរិស័ទចេះចែកអំណរសប្បាយ ការស្វាគមន៍ និងការរួមសាម្គីគ្នាក្នុងជំនឿតែមួយដោយដើចេញពីពាក្យថា”ខ្ញុំ មកជាពាក្យ យើង”។លោកថ្លែងបែបនេះក្នុងពេលពិធីថ្វាយអភិបូជាថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១ ចំថ្ងៃបុណ្យលើកតម្កើងព្រះជាម្ចាស់លើព្រះនាងម៉ារីឡើងស្ថានបរមសុខ នៅព្រះសហគមន៍កាតូលិគ្រួសារដ៏វិសុទ្ឋអ្នកលឿង ស្ថិតនៅក្នុងភូមិព្រែកខ្សាយ(ខ) ស្រុកពាមរ៍ ខេត្តព្រៃវែង។ក្នុងស្ថានភាពតានតឹងដោយបញ្ហាជម្ងឺកូវីដ-១៩ ណែនាំឲ្យព្រះសហគមន៍កាតូលិកកម្ពុជាត្រូវបានផ្អាកសកម្មភាពនៃការជួបជុំតាមបែបសាសនានានាទាំងស្រុង។ដោយហេតុនេះតាមព្រះវិហារនិមួយគ្រប់ទីកន្លែងត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍ជាបន្តបន្តាប់។តាមរយៈការថ្វាយអភិបូជាផ្សាយផ្ទាល់តាមបណ្តាញសង្គមក្នុងថ្ងៃបុណ្យឳឡារិកនេះលោកអភិបាលរួមជាមួយគ្រីស្តបរិស័ទមួយចំនួនតូចរួមគ្នាអធិដ្ឋានយ៉ាងយកចិត្តទុកដាក់នៅខាងមុខរូងថ្មព្រះនាងម៉ារីនៃហ្វាទិម៉ា ដើម្បីសុំសេចក្តីសុខសាន្ត ជំនឿ សេចក្តីសង្ឃឹម កម្លាំងកាយចិត្តក្នុងជីវិតប្រចាំថ្ងៃតាមតែអាចធ្វើទៅបាន។ក្នុងធម្មទេសនាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមរូបនេះបានសង្កត់ធ្ងន់ថា៖”ចូរឲ្យយើងមើលគំរូសន្តីម៉ារីដែលមានជំនឿយ៉ាងរឹងមាំដោយស្តាប់បង្គាប់ព្រះជាម្ចាស់ដោយសុភាពរាបសារ…
-ភ្ញោចទារកតាមរយៈការស្ទាបកាន់ៈ ទារកចូលចិត្តរុកចង្អុលម្រាមដៃរបស់គេទៅក្នុងប្រហោង ឬ រន្ធវត្ថុនានា។ ទារកប្រើម្រាមដៃ និង ចង្អុលដៃចាប់ច្បិចវត្ថុតូចៗដូចជា គ្រាប់ក្រួស គ្រាប់អម្ពិល ជាដើម។ ដូច្នេះឪពុកម្តាយ ឬ អាណាព្យាបាល ចូររៀបចំឲ្យទារកលេងវត្ថុដែលមានទំហំ រន្ធ ឬ ជម្រៅផ្សេងៗគ្នា និង វត្ថុដែលមានប្រហោងក្នុង។ ចូររៀបចំឲ្យមានផងដែរនូវគ្រាប់វត្ថុតូចៗ…
#កំពង់ចាមឆ្លៀតក្នុងឳកាស”ទិវាសន្តិភាពអន្តរជាតិ២១កញ្ញា”ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមបានរួមគ្នាអធិដ្ឋានដើម្បីសុំសុខសន្តិភាពសម្រាប់ទូទាំងសកលលោក។ពិធីប្រព្រឹត្តទៅយ៉ាងឳឡារិកក្រោមអធិបតីភាពលោកប្រ៊ុយណូ កូសម៍ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម រួមជាមួយលោកបូចារ្យ បងប្រុស បងស្រី និងតំណាងគ្រីស្តបរិស័ទ មួយចំនួនតូច កាលពីថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅខាងមុខបរិវេណព្រះវិហារ សន្តហ្រ្វង់ស្វ័រ និងសន្តីក្លារ៉ាអាស៊ីស៊ីកោះរការក្រៅ។លោកប្រ៊ុយណូ កូសម៍ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមបានឲ្យដឹងថា៖ “លោកពិតជាមានចិត្តត្រេកអរសប្បាយរួមជាមួយបងប្អូនគ្រីស្តបរិស័ទជិតឆ្ងាយមួយចំនួនតូច ក្នុងការអធិដ្ឋានរួមគ្នាក្នុងថ្ងៃទិវាសន្តិភាពអន្តរជាតិនេះទោះបីជាមិនមានគ្នាច្រើនព្រោះតែបញ្ហាជម្ងឺកូវីដក្តី តែព្រះសហគមន៍ឆ្លៀតធ្វើដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។លោកបន្ថែមថា៖”ជាការពិតលោកផ្ទាល់ រួមទាំងព្រះសហគមន៍ក្នុងភូមិភាគទាំងមូលមិនធ្លាប់បានរៀបចំពិធីនេះក្តី…
#ខេត្តកំពង់ចាមគណៈកម្មការសហព័ន្ធគ្រូមត្តេយ្យភូមិភាគកំពង់ចាមបានរៀបកម្មវិធីសិក្ខាសម្រាប់អ្នកគ្រូមត្តេយ្យមួយក្រុមតូច និងតាមប្រព័ន្ឋស្សូម(zoom)ក្រោមប្រធានបទ”ការផ្សព្វផ្សាយការអនុវត្តកម្មវិធី សិក្សាកុមារអូទីស្សឹម និងយុត្តិសាស្រ្តក្នុងការបង្រៀន រយៈពេលពីរថ្ងៃចាប់ពីថ្ងៃ២១-២២ ខែកញ្គា ឆ្នាំ២០២១ នៅព្រះវិហារកំពង់ចាមក្រុង ស្ថិននៅក្នុងភូមិ១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ក្រោមអធិបតីភាពលោកប៊្រុយណូ កូសម៍ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចា។បងស្រីក្លារ៉ាពេន ហ៊ីល ជាអ្នកសម្របសម្រួលកម្មវិធីសិក្ខាសាលានេះបានឲ្យដឹងថា៖”ដោយសារតែបញ្ហាជម្ងឺកូវីដ-១៩ ចឹងយើងមិនអាចជួបជុំគ្នាច្រើនបានទេគឺមានតែអ្នកគ្រូមួយចំនួនតូចគឺ ចំនួន៦នាក់តែប៉ុណ្ណោះ ហើយមួយចំនួនទៀតគឺយើងចូលរួមជាមួយគ្នាតាមរយៈប្រព័ន្ឋZoom”។បងស្រីបន្តថា៖”មូលហេតុដែលលើកយកអំពីកុមារអូទីស្សឹម និងយុត្តិសាស្រ្តក្នុងការបង្រៀនជាគោលធំគឺព្រះសហគមន៍មានគោលបំណងចង់ស្វែងយល់អំពីស្ថានភាព…
លោកយ៉ូហាន បាទីស្ត ប្រាក់ប៊ុនហុងជាបេក្ខជនដំបូងគេចេញពីទឹកដីភាគឥសាន្ត ខេត្តមណ្ឌលគីរីជាជនជាតិដើមភាគតិច(ព្នង) ក្នុងការថ្វាយខ្លួទៅព្រះជាម្ចាស់ក្នុងមុខងាជាឧបដ្ឋាកដើម្បីត្រៀមខ្លួនជាបូជាចារ្យនាពេលខាងមុខ។នៅទីបំផុតលោកប្រាក់ប៊ុន ហុង បានទទួលសម្រេចក្តីស្រម៉ៃរបស់ខ្លួនក្នុងការស្ម័គ្រចិត្តថ្វាយខ្លួនបម្រើព្រះជាម្ចាស់ដោយអំណរបន្ទាប់ពីលោកបានទទួលពិធីតែងតាំងជាឧបដ្ឋាកកាលពីថ្ងៃអង្គារ ទី៣០ ខែវិឆ្ឆកា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកអភិបាលអូលីវីយេ ជ្មីតអ៊ីស្លែ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ លោកអភិបាលប្រ៊ុយណូ កូសម៍ អភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាម និងលោកអភិបាល អេនរីគេ ហ្វីហ្គារេដូ អភិបាលព្រះសហគមន៍ភូមិភាគបាត់ដំបង…
បានរៀបចំថ្វាយអភិបូជា”បុណ្យគោរពសន្តបគ្គលទាំងឡាយ”ដេីម្បីនឹករឭកដល់សន្តបុគ្គលទាំងអស់ ដែលបានលះបង់ពេលវេលា និងជីវិតដើម្បីធ្វើជាគម្រូសម្រាប់យើងម្នាក់ៗ។ នៅក្នុងកម្មវិធីនេះផងដែរ បងស្រីទាំងពីរបានចែកនូវខិតប័ណ្ណសន្តបុគ្គល ដល់ប្អូនៗដែលជាក្រុមកាយរឹទ្ធិ ដើម្បីបង្រៀនឱ្យគេចេះអធិដ្ឋាននឹងរឭកដល់សន្តបុគ្គលទាំងអស់ និងបងប្អូនឯទៀតៗផងដែរ៕ថ្វាយអភិបូជាដោយ៖ លោកបូជាចារ្យ៖ ហ្គីលយ៉ូម ពីនហ្គាត៕ថ្ងៃអាទិត្យទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤