Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Browsing: Uncategorized
ជម្រាបសួរបងប្អូនជាទីស្រឡាញ់ !ដោយសារថ្ងៃនេះអាទិត្យនេះយើងមានបេក្ខជនទទួលពិធីជម្រះចិត្ដគំនិត ចឹងហើយបានទោះបីឆ្នាំគ យើងអានគម្ពីរដំណឹងល្អនៅក្នុងឆ្នាំក ដែលនិយាយអំពីស្រ្ដីសាម៉ារីទៅដងទឹកហើយបានជួបព្រះយេស៊ូ ។ អត្ថបទនេះរៀងវែងបន្ដិច ប៉ុន្មែជាអត្ថបទមួយមានអត្ថន័យយ៉ាងជ្រៅសម្រាប់បងប្អូនដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក ។ ឃ្លាមួយដែលខ្ញុំចង់ឲ្យយើងចាប់អាម្មរណ៍គឺព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ស្រ្ដីនោះថា អស់អ្នកដែលពិសារទឹកនេះនៅតែស្រេចតទៅមុខទៀត រីឯអ្នកដែលពិសារទឹកខ្ញុំនិងឲ្យនោះនិងមិនស្រេចទៀតសោះឡើយ ដ្បិតទឹកខ្ញុំឲ្យនិងបានជាប្រភពទឹកដែលផុសឡើងក្នុងអ្នកនោះផ្ដល់ជីវិតអស់កល្បជានិច្ច។មានន័យថានៅក្នុងអត្ថបទគម្ពីរដំណឹងល្អក្នុងថ្ងៃនេះ តាមពិតចង់ឲ្យយើង យល់ថាព្រះយេស៊ូគឺជាទឹកដែលផ្ដល់ជីវិត ។ ពេលយើងស្ដាប់អត្ថបទនេះគឺយើងបានចាប់អាម្មរណ៍ថា ស្ដ្រីសាមូរីគេយកក្អមទៅដងទឹកមែនទេ? ថ្ងៃត្រង់ទៅដងទឹក ។…
យុវជនចំនួន១៦៨នាក់ មកពីព្រះសហគមន៍នានាក្នុងភូមិភាគកំពង់ចាម បានរិះគិតរួមគ្នាអំពីជីវិតនៃការត្រាស់ហៅរបស់ព្រះជាម្ចាស់ចំពោះពួកគេម្នាក់ៗ នៅព្រះសហគមន៍កាតូលិក សន្ត អន់ដ្រេ ក្នុងខេត្តកំពង់ចាម ក្រោមប្រធានបទ “អំណរនៃការត្រាស់ហៅ” កាលពីថ្ងៃទី០៨-០៩ ខែមីនាកន្លងទៅ។កម្មវិធីត្រាស់ហៅនេះ រៀបចំឡើងដោយគណៈកម្មការត្រាស់ហៅរបស់ភូមិភាគកំពង់ចាម ដែលធ្វើជារៀងរាល់ឆ្នាំ ក្រោមអធិបតីភាពរបស់លោកអភិបាល សិលា សួន ហង្សលី ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម ចូលរួមដោយលោកបូជាចារ្យ ក្រុមដូនជីសាឡេស៊ាននិងក្រុមស្រឡាញ់ព្រះឈើឆ្កាងក្នុងភូមិភាគនេះ។លោកអភិបាល…
ថ្ងៃនេះជាអាទិត្យទីមួយ(០១) ក្នុងរដូវសែសិប(៤០)ថ្ងៃ ភាគច្រើនគ្រីស្ដបរិស័ទយើងដឹងហើយអំពីរដូវសែសិប(៤០)ថ្ងៃ ។ មានមូលហេតុអ្វី តែនៅទីនេះយើងមានបងប្អូនឬកូនៗមួយចំនួនអត់ទាន់ដឹងហេតុអ្វីយើងមានចំនួនសែសិប(៤០)ថ្ងៃ ។ សែសិប(៤០)ថ្ងៃតាមពិតតាមប្រវត្ដិនៃការសង្រ្គោះទីមួយ យើងនឹកឃើញដល់សម័យលោកណូអេដែលមានភ្លៀងធ្លាក់ចំនួនសែសិប(៤០)យប់ សែសិប(៤០)ថ្ងៃ បំផ្លាញពិភពលោក ហើយក្រោយមកទឹករីងទៅវិញបានសន្ដិភាពព្រះជាម្ចាស់បង្កើតពិភពលោកឡើងវិញ ។ សែសិប(៤០)ថ្ងៃយើងនឹកដល់ទៀតគឺប្រជាជនអ៊ីស្រាអែលដែលឆ្លងសមុទ្រក្រហមអម្បាញ់មិញក្នុងអត្ថបទទីមួយស្ដាប់លឺពេលដែលគេយកតង្វាយទៅថ្វាយព្រះជាម្ចាស់ហើយគេរៀបរាប់អំពីប្រវត្ដិដែលព្រះជាម្ចាស់សង្រ្គោះគេចេញពីស្រុកអេស៊ីបជាទាសករ ហើយគេធ្វើដំណើរចាក់ចេញមក ប៉ុន្ដែនៅក្នុងវាយរហោស្ថាននោះគឺសែសិប(៤០)ឆ្នាំ ។ បើសែសិប(៤០)ឆ្នាំជាពេលវេលាមួយដែលជួបការលំបាកជាច្រើន និងព្រះយេស៊ូ សុំទោសលោកម៉ូសេនៅនោះលោកម៉ូសេជាអ្នកណែនាំហើយលោកបានឡើងទៅលើកំពូលភ្នំ…
” ចូរយើងធ្វើដំណើររួមគ្នាក្នុងសេចក្ដីសង្ឃឹម “បងប្អូនជាទីស្រឡាញ់! ជាមួយសញ្ញានៃការសុំលើកលែងទោសរោយផេះលើក្បាល យើងចាប់ផ្តើមបូជនីយេសចរណ៍ ប្រចាំឆ្នាំនៃរដូវ៤០ថ្ងៃដ៏វិសុទ្ធ ដោយជំនឿ និងសេចក្តីសង្ឃឹម។ ព្រះសហគមន៍ ដែលជាមាតា និង ជាម្ចាស់ក្សត្រី បានអញ្ជើញយើងឲ្យរៀបចំចិត្តគំខិត និងបើកបេះដូងទទួលការប្រណីសន្តោស របស់ព្រះជាម្ចាស់ ដើម្បីយើងអាចប្រារព្ធបុណ្យចម្លងរបស់ព្រះគ្រីស្តជាអម្ចាស់ ដែលមានជ័យជំនះដ៏អស្ចារ្យលើអំពើបាប និងសេចក្តីស្លាប់។ សន្តប៉ូលបានប្រកាសសេចក្តីនេះថា ៖…
កម្មវិធីនេះធ្វើឡើងនាព្រឹក ថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីលោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគកំពង់ចាម រួមជាមួយនិងលោកបូជាចារ្យ បងស្រី គ្រីស្តបរិស័ទ និងយុវជនយុវនារីយ៉ាងច្រើនកុះករនៅក្នុងតំបន់នីមួយៗភូមិភាគកំពង់ចាម។ មុនពេលចាប់ផ្តើមបើកកម្មវិធី អភិបូជាអរព្រះគុណព្រះជាម្ចាស់ បន្តចូលឆ្នាំព្រះមហាករុណាទិគុណ និងខួបសន្ត អន់ដ្រេ ជាឧបការីព្រះសហគមន៍កាតូលិក…
ពិធីប្រោះទឹកព្រះពរព្រះវិហារ និងជួងថ្មី នៅព្រះសហគមន៍កាតូលិក សន្ដយ៉ូសែប(រតនៈគិរី) ដែលបានរៀបចំជុសជុលកែសម្អសារជាថ្មីឡើងវិញ។នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រហសហគមន៍កាតូលិក ភូមិភាគកំពង់ចាម បានអញ្ជើញទៅថ្វាយអភិបូជា សម្រាប់ប្រោះទឹកព្រះពរនៅលើជួងថ្មី និងការជួសជុលលម្អឡើងវិញនូវនៃព្រះវិហារ សន្ត យ៉ូសែប ខេត្តរតនគិរី។ លោកអភិបាល…
បងប្អូនដែលឃ្លាតឆ្ងាយពីព្រះអម្ចាស់ ឆ្ងាយពីព្រះសហគមន៍ មានអារម្មរណ៍ថាខ្លួនឯងកំពុងមានបាបច្រើនព្រះអម្ចាស់មិនស្រឡាញ់ខ្ញុំ ឬខ្ញុំមិនសមនឹងទៅជួបព្រះអង្គទេ ចូរកុំខ្លាច! កុំអៀន! យើងត្រូវការវិល មករកព្រះយេស៊ូនៅក្នុងដៃរបស់ព្រះអង្គ ហើយរួមរស់ជាមួយទ្រង់ជាថ្មី នោះគឺជីវិតនៅក្នុងព្រះសហគមន៍របស់យើង។គ្រប់ពេលយើងស្តាប់ព្រះគម្ពីដំណឹងល្អគួរនាំឲ្យយើងមានសេចក្តីអំណរ និងសេចក្តីសង្ឃឹម!ហេតុអ្វីយើងត្រូវមានសេចក្តីសង្ឃឹម?ព្រោះយើងឃើញថាព្រះយេស៊ូមិនបានបោះបង់យើងចោលទេ ផ្ទុះទៅវិញព្រះយេស៊ូស្រឡាញ់យើងខ្លាំងជាងយើងស្រឡាញ់ព្រះអង្គទៅទៀត។ថ្លែងនៅក្នុងពេលបកស្រាយអត្ថបទព្រះគម្ពីដំណឹងល្អថ្ងៃអាទិត្យទី១១ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនិងអាទិត្យទី២៤ ក្នុងរដូវធម្មតា ប្រចាំឆ្នាំ(គ) លូកា ១៥,១-១០ ស្តីអំពីកូនពៅវង្វែង…
យើងទទួលស្គាល់ថាជីវិតរបស់យើងសព្វថ្ងៃទន់ខ្សោយ យើងជួបនូវការលំបាក ភាពភ័យខ្លាច ពេលខ្លះទ្រព្យសម្បត្តិនៅក្នុងលោកនេះបញ្ឆោតចិត្តយើងឲ្យប្រព្រឹត្តអំពើបាប!ចុះពាក្យបោកបញ្ឆោតក្នុងអត្ថបទ គម្ពីព្រះយេស៊ូចង់សម្តៅទៅលើអ្វី?ក្នុងការបកស្រាយនូវអត្ថបទព្រះគម្ពីដំណឹងល្អ(លូកា ១៦, ១-១៣)ស្តីអំ៖ប្រស្នាអំពីអ្នកបំរើបោកបញ្ឆោត ពីថ្ងៃអាទិត្យ ទី១៨ ខែ កញ្ញា ឆ្នាំ២០២២ ត្រូវ និងអាទិត្យទី២៥ ក្នុងរដូវធម្មតា ឆ្នាំ(គ)លោកបូជាចារ្យ ស្ទេផាន សែ សាត ទទួលខុសត្រូវព្រះសហគមន៍ក្រុងកំព់ងចាម…
លោកប្រ៊ុយណូ កូសម៍ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមសូមឲ្យគ្រីស្តបរិស័ទចេះចែកអំណរសប្បាយ ការស្វាគមន៍ និងការរួមសាម្គីគ្នាក្នុងជំនឿតែមួយដោយដើចេញពីពាក្យថា”ខ្ញុំ មកជាពាក្យ យើង”។លោកថ្លែងបែបនេះក្នុងពេលពិធីថ្វាយអភិបូជាថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១ ចំថ្ងៃបុណ្យលើកតម្កើងព្រះជាម្ចាស់លើព្រះនាងម៉ារីឡើងស្ថានបរមសុខ នៅព្រះសហគមន៍កាតូលិគ្រួសារដ៏វិសុទ្ឋអ្នកលឿង ស្ថិតនៅក្នុងភូមិព្រែកខ្សាយ(ខ) ស្រុកពាមរ៍ ខេត្តព្រៃវែង។ក្នុងស្ថានភាពតានតឹងដោយបញ្ហាជម្ងឺកូវីដ-១៩ ណែនាំឲ្យព្រះសហគមន៍កាតូលិកកម្ពុជាត្រូវបានផ្អាកសកម្មភាពនៃការជួបជុំតាមបែបសាសនានានាទាំងស្រុង។ដោយហេតុនេះតាមព្រះវិហារនិមួយគ្រប់ទីកន្លែងត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍ជាបន្តបន្តាប់។តាមរយៈការថ្វាយអភិបូជាផ្សាយផ្ទាល់តាមបណ្តាញសង្គមក្នុងថ្ងៃបុណ្យឳឡារិកនេះលោកអភិបាលរួមជាមួយគ្រីស្តបរិស័ទមួយចំនួនតូចរួមគ្នាអធិដ្ឋានយ៉ាងយកចិត្តទុកដាក់នៅខាងមុខរូងថ្មព្រះនាងម៉ារីនៃហ្វាទិម៉ា ដើម្បីសុំសេចក្តីសុខសាន្ត ជំនឿ សេចក្តីសង្ឃឹម កម្លាំងកាយចិត្តក្នុងជីវិតប្រចាំថ្ងៃតាមតែអាចធ្វើទៅបាន។ក្នុងធម្មទេសនាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមរូបនេះបានសង្កត់ធ្ងន់ថា៖”ចូរឲ្យយើងមើលគំរូសន្តីម៉ារីដែលមានជំនឿយ៉ាងរឹងមាំដោយស្តាប់បង្គាប់ព្រះជាម្ចាស់ដោយសុភាពរាបសារ…
-ភ្ញោចទារកតាមរយៈការស្ទាបកាន់ៈ ទារកចូលចិត្តរុកចង្អុលម្រាមដៃរបស់គេទៅក្នុងប្រហោង ឬ រន្ធវត្ថុនានា។ ទារកប្រើម្រាមដៃ និង ចង្អុលដៃចាប់ច្បិចវត្ថុតូចៗដូចជា គ្រាប់ក្រួស គ្រាប់អម្ពិល ជាដើម។ ដូច្នេះឪពុកម្តាយ ឬ អាណាព្យាបាល ចូររៀបចំឲ្យទារកលេងវត្ថុដែលមានទំហំ រន្ធ ឬ ជម្រៅផ្សេងៗគ្នា និង វត្ថុដែលមានប្រហោងក្នុង។ ចូររៀបចំឲ្យមានផងដែរនូវគ្រាប់វត្ថុតូចៗ…