ជម្រាបសួរបងប្អូនជាទីស្រឡាញ់ !ដោយសារថ្ងៃនេះអាទិត្យនេះយើងមានបេក្ខជនទទួលពិធីជម្រះចិត្ដគំនិត ចឹងហើយបានទោះបីឆ្នាំគ យើងអានគម្ពីរដំណឹងល្អនៅក្នុងឆ្នាំក ដែលនិយាយអំពីស្រ្ដីសាម៉ារីទៅដងទឹកហើយបានជួបព្រះយេស៊ូ ។ អត្ថបទនេះរៀងវែងបន្ដិច ប៉ុន្មែជាអត្ថបទមួយមានអត្ថន័យយ៉ាងជ្រៅសម្រាប់បងប្អូនដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក ។ ឃ្លាមួយដែលខ្ញុំចង់ឲ្យយើងចាប់អាម្មរណ៍គឺព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ស្រ្ដីនោះថា អស់អ្នកដែលពិសារទឹកនេះនៅតែស្រេចតទៅមុខទៀត រីឯអ្នកដែលពិសារទឹកខ្ញុំនិងឲ្យនោះនិងមិនស្រេចទៀតសោះឡើយ ដ្បិតទឹកខ្ញុំឲ្យនិងបានជាប្រភពទឹកដែលផុសឡើងក្នុងអ្នកនោះផ្ដល់ជីវិតអស់កល្បជានិច្ច។មានន័យថានៅក្នុងអត្ថបទគម្ពីរដំណឹងល្អក្នុងថ្ងៃនេះ តាមពិតចង់ឲ្យយើង យល់ថាព្រះយេស៊ូគឺជាទឹកដែលផ្ដល់ជីវិត…