ពិធីប្រោះទឹកព្រះពរព្រះវិហារ និងជួងថ្មី នៅព្រះសហគមន៍កាតូលិក សន្ដយ៉ូសែប(រតនៈគិរី) ដែលបានរៀបចំជុសជុលកែសម្អសារជាថ្មីឡើងវិញ។
នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រហសហគមន៍កាតូលិក ភូមិភាគកំពង់ចាម បានអញ្ជើញទៅថ្វាយអភិបូជា សម្រាប់ប្រោះទឹកព្រះពរនៅលើជួងថ្មី និងការជួសជុលលម្អឡើងវិញនូវនៃព្រះវិហារ សន្ត យ៉ូសែប ខេត្តរតនគិរី។ លោកអភិបាល បានដកស្រង់ចំណុចនៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អខ្លះៗ ជាពិសេសគឺសង្កត់ធ្ងន់ទៅលើ “ព្រះវិហារគឺជាថ្មដែលមានជីវិត ជាកន្លែងសក្ការៈ ដើម្បីឱ្យយើងជួបព្រះជាម្ចាស់ “។
ជម្រាបសួរបងប្អូន! ឥឡូវនៅទីនេះ យើងបានជួលជុសព្រះវិហារបស់យើងស្អាត ឃើញស្អាតហើយទូលាយជាងមុនយើងសប្បាយចិត្ដទាំងអស់គ្នាយើងមានកន្លែងថ្មី មានទាំងព្រះវិហារស្អាតមានកន្លែងទទួលភ្ញៀវសមរម្យដែរល្អ យើងនឹកឃើញលោកពុកអ៊ីវ៉ាន់លោកអត់ទាន់មកវិញប៉ុន្ដែលោកសុំឲ្យយើងធ្វើពិធីប្រទានពរមុនលោកត្រឡប់មកវិញ និងព្រះវិហារគឺជាកន្លែងមួយដែលយើងប្រើដើម្បីសម្រាប់អធិដ្ឋាន ជាកន្លែងដែលយើងប្រើដើម្បីមកជួបព្រះជាម្ចាស់ មកអធិដ្ឋានមកស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ ហើយមកដាក់ដង្វាយ ហើយនៅក្នុងព្រះបន្ទូលដំណឹងល្អក្នុងថ្ងៃនេះព្រះយេស៊ូព្រះអង្គមើលអ្នកដាក់ដង្វាយ គេអ្នកមានគេដាក់លុយច្រើនៗហើយក្រោយមកមានស្ដ្រីមេម៉ាយក្រីក្រដាក់ប្រាក់២សេន ប៉ុន្ដែនៅពេលនោះព្រះយេស៊ូថាស្ដ្រីនេះដាក់ប្រាក់ច្រើនជាងគេទាំងអស់ ច្រើនជាងគេដោយសារព្រះអង្គប្រៀបធៀបរវាងអ្នកមានគេមានលុយច្រើនតែដាក់លុយសល់ ប៉ុន្ដែស្រ្ដីនោះគាត់មានតែ២សេនជាលុយគាត់សម្រាប់អាហារចិញ្ជឹមជីវិត គាត់យកមកដាក់ថ្វាយព្រះជាម្ចាស់ដែរ ។
ចឹងនៅក្នុងអត្ថបទនេះគឺព្រះយេស៊ូបង្រៀនយើងអំពីរៀបដែលព្រះជាម្ចាស់ទតមើលក្នុងចិត្ដរបស់យើង ដែលយើងអធិដ្ឋាន យើងធ្វើបុណ្យទាន ព្រះបានទតបរិមាណដែលយើងបង្ហាញខាងក្រៅ ប៉ុន្ដែព្រះអង្គទតឃើញចិត្ដរបស់យើង តើយើងមានចិត្ដស្មោះ! គោរពព្រះអង្គនិងថ្វាយអ្វីៗដែលយើងមានទៅព្រះអង្គ ។ នៅក្នុងអត្ថបទគម្ពីរពង្សាវតាក្សត្រអត្ថបទទី១ដែលបានស្ដាប់ក៏មានអត្ថន័យដូចគ្នាដែរ យើងបានស្ដាប់លឺព្យាការីអេលីគាត់បានទៅភ្នំ ហើយក្រោយមកគាត់បានទៅភូមិមួយឈ្មោះសារិបតា មានស្ដ្រីមេម៉ាយម្នាក់មានកូនមួយតូច ហើយស្ដ្រីមេម៉ាយនោះគាត់មានម្សៅតិច ប្រេងតិច ប៉ុន្ដែចៃដន្យព្យាការីអេលីទៅដល់មិនដឹងធ្វើយ៉ាងម៉េចបានអីទទួលលោក ហើយលោកសុំនំប៉័ងមួយដុំ ហើយដុតមួយដុំឲ្យគាត់អស់បាត់ហើយ ចឹងគាត់ថាខ្ញុំមានតែប៉ុណ្ណឹងបើសិនដុតក្រោយមកយើងថាយើងញ៉ាំយើងស្លាប់ទាំងអស់គ្នា ហើយយើងអត់មានអីញ៉ាំ ប្រទេសកើតទុរ្ភិក្ស ព្យាការីអេលីថាសុំដុតមួយដុំតូចឲ្យខ្ញុំសិនព្រោះព្រះជាម្ចាស់មានព្រះបន្ទូលថា ម្សៅ និងប្រេងនឹងមិនអស់ពីក្រឡឡើយហើយស្ដ្រីនោះបានធ្វើតាមពាក្យរបស់ព្យាការីអេលី ដុតមួយដុំតូចមកឲ្យខ្ញុំ ។ ក្រោយមកគេមានអាហរបរិភោគរហូតដល់ពេលដែលមានភ្លៀងគេចាប់ផ្ដើមមានផលឡើងវិញ ។ នេះចង់បង្ហាញពីព្រះឧបកា្ករៈគុណព្រអង្គដែលទតឃើញតម្រូវការរបស់មនុស្ស ព្រះអង្គថែរក្សាការពារយើង ប្រទានពរដល់អស់អ្នកដែលជឿហើយដែលផ្ញើជីវិតលើព្រះអង្គ ។
ដូច្នេះពេលណាយើងនិយាយអំពីព្រះវិហារ ដែលយើងមានកន្លែងថ្មីសូមឲ្យយើងចាប់អារម្មណ៍ថា វិហារនេះយើងបង្កើតឡើងគឺដើម្បីឲ្យយើងមានកន្លែងមួយជួបជុំគ្នាបាន ដើម្បីអធិដ្ឋានជាមួយគ្នា យើងធ្វើបុណ្យទានយើងសុំអង្វរព្រះជាម្ចាស់ សុំព្រះអង្គប្រទានពរដល់យើងផង ដល់បងប្អូនឯទៀតៗដល់ពិភពលោកដែលរងទុក្ខលំបាកផង នឹងមានអ្វីមួយដែលខ្ញុំឲ្យយើងចាប់អារម្មណ៍ដែរចំណុចទី២ ពិតមែនតែព្រះវិហារអំពីថ្មសំខាន់ជាកន្លែងមួយសក្ការៈដើម្បីយើងជួបព្រះជាម្ចាស់ ប៉ុន្ដែ! ព្រះយេស៊ូធ្លាប់មានព្រះបន្ទូលក្នុងអត្ថបទមួយម្សិលមិញបើបងប្អូនបានស្ដាប់គម្ពីរ ម្សិលមិញបុណ្យឆ្លងព្រះវិហារឡាត្រង ព្រះយេស៊ូបានទៅកន្លែងដែលគេបានលក់ដូរក្នុងវិហារក្រុងយេរូសាឡឹមគាត់ដេញសត្វដេញអីដេញមិនដឹងយើងធ្លាប់ស្ដាប់ឬអត់ហើយព្រះយេស៊ូថាសុំរុសព្រះវិហារនេះចោលខ្ញុំនឹងសង់មកវិញក្នុងរវាងបីថ្ងៃ នេះចង់បង្ហាញថា ថ្មសំខាន់ប៉ុន្ដែសម្រាប់យើងជាគ្រីស្ដបរិស័ទព្រះវិហារដ៏ពិតបា្រកដឬអ្នកដែលធ្វើឲ្យយើងមានទំនាក់ទំនងដ៏ពិតប្រាកដជាមួយព្រះជាម្ចាស់គឺព្រះយេស៊ូផ្ទាស់ ព្រះយេស៊ូផ្ទាស់ដែលយាងមកក្នុងលោកនេះព្រះអង្គនាំឲ្យយើងមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ទទួលព្រះពរទទួលព្រះហឫទ័យប្រណីសន្ដោសដែលមកពីព្រះជាម្ចាស់ និងទី២ព្រះយេស៊ូបានបង្កើតព្រះវិហារដែលសង់ឡើងដោយថ្មដែលមានជីវិត ចឹងថ្មដែលមានជីវិតគឺយើងទាំងអស់គ្នាមែនទេយើងជាមនុស្ស ពេលណាយើងគ្រីស្ដបរិស័ទយើងទៅជាថ្មដែលមានជីវិត ចឹងព្រះសហគមន៍យើងទៅជាព្រះវិហារដែលព្រះជាម្ចាស់គង់នៅ ហើយតាមព្រះសហគមន៍នេះឯងនាំឲ្យមនុស្សឯទៀតៗគេឃើញព្រះជាម្ចាស់ ហើយគេអាចមានទំនាក់ទំនងជាមួយព្រះជាម្ចាស់បាន ជាពិតមែនតែយើងថ្ងៃនេះធ្វើពិធីប្រទានពរព្រះវិហារប៉ុន្ដែក៏ប្រទានពរដល់យើងដែរ ហេតុអ្វីបានជាអម្បិញមិញខ្ញុំបាច់ទឹកព្រះពរលើយើង គឺយើងទាំងអស់គ្នាជាព្រះវិហារដែលព្រះជាម្ចាស់គង់នៅ ដែលព្រះវិញ្ញាណគង់នៅ ហើយតាមរយៈសកម្មភាពរបស់យើងប្រចាំថ្ងៃគេឃើញវត្ដមានរបស់ព្រះជាម្ចាស់ ចឹងសេចក្ដីនេះណែនាំឲ្យយើងជាគ្រីស្ដបរិស័ទយើងរៀនរស់នៅឲ្យបានល្អ តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូច្នេះការរស់នៅរបស់យើងណែនាំឲ្យគេឃើញ ឲ្យគេឃើញស្គាល់ព្រះជាម្ចាស់ហើយសេចក្ដីស្រលាញ់របស់ព្រះអង្គហូរតាមរយៈយើងទៅដល់មនុស្សនៅជុំវិញយើង ចឹងព្រះបន្ទូលនៅថ្ងៃនេះបងប្អូនជាទីស្រលាញ់ពិតមែន យើងអរព្រះគុណព្រះជាម្ចាស់ដែលទតឃើញយើងនៅក្នុងភាពទន់ខ្សោយរបស់យើង ឲ្យតែយើងមានចិត្ដស្មោះ គឺព្រះអង្គប្រទានពរឲ្យយើងដូចស្ដ្រីមេម៉ាយដែលដាក់ប្រាក់២សេន នឹងព្រះយេស៊ូបានបង្កើតរបៀបថ្មីឲ្យយើងទាំងអស់គ្នាទៅជាព្រះវិហាររបស់ព្រះអង្គ ។
សូមព្រះអង្គជួយណែនាំឲ្យព្រះសហគមន៍នៅតំបន់របស់យើងទីនេះនៅរតនគិរីឲ្យទៅជាសញ្ញាសំគាល់អំពីវត្ដមានរបស់ព្រះអង្គដើម្បីឲ្យមនុស្សទាំងឡាយបានឃើញហើយទទួលការសង្រ្គោះនិងឲ្យព្រះសហគមន៍យើងកាន់តែរីកចម្រើនឡើងៗ អាម៉ែន ។
គួរបញ្ជាក់ផងដែរថា! ព្រះសហគមន៍ សន្ត យ៉ូសែប ខេត្តរតនគិរី ចាប់ផ្តើមកសាងឡើងដំបូងនៅថ្ងៃទី ខែ ឆ្នាំ ដោយលោកបូជាJohn សញ្ជាតិកូរ៉េខាងត្បូង។ ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបា ស្រុកបានឡុង ខេត្តរតនគិរី៕
ដោយ៖ ថុន រឹទ្ធី