ថ្ងៃនេះជាអាទិត្យទីមួយ(០១) ក្នុងរដូវសែសិប(៤០)ថ្ងៃ ភាគច្រើនគ្រីស្ដបរិស័ទយើងដឹងហើយអំពីរដូវសែសិប(៤០)ថ្ងៃ ។ មានមូលហេតុអ្វី តែនៅទីនេះយើងមានបងប្អូនឬកូនៗមួយចំនួនអត់ទាន់ដឹងហេតុអ្វីយើងមានចំនួនសែសិប(៤០)ថ្ងៃ ។ សែសិប(៤០)ថ្ងៃតាមពិតតាមប្រវត្ដិនៃការសង្រ្គោះទីមួយ យើងនឹកឃើញដល់សម័យលោកណូអេដែលមានភ្លៀងធ្លាក់ចំនួនសែសិប(៤០)យប់ សែសិប(៤០)ថ្ងៃ បំផ្លាញពិភពលោក ហើយក្រោយមកទឹករីងទៅវិញបានសន្ដិភាពព្រះជាម្ចាស់បង្កើតពិភពលោកឡើងវិញ ។ សែសិប(៤០)ថ្ងៃយើងនឹកដល់ទៀតគឺប្រជាជនអ៊ីស្រាអែលដែលឆ្លងសមុទ្រក្រហមអម្បាញ់មិញក្នុងអត្ថបទទីមួយស្ដាប់លឺពេលដែលគេយកតង្វាយទៅថ្វាយព្រះជាម្ចាស់ហើយគេរៀបរាប់អំពីប្រវត្ដិដែលព្រះជាម្ចាស់សង្រ្គោះគេចេញពីស្រុកអេស៊ីបជាទាសករ ហើយគេធ្វើដំណើរចាក់ចេញមក ប៉ុន្ដែនៅក្នុងវាយរហោស្ថាននោះគឺសែសិប(៤០)ឆ្នាំ ។ បើសែសិប(៤០)ឆ្នាំជាពេលវេលាមួយដែលជួបការលំបាកជាច្រើន និងព្រះយេស៊ូ សុំទោសលោកម៉ូសេនៅនោះលោកម៉ូសេជាអ្នកណែនាំហើយលោកបានឡើងទៅលើកំពូលភ្នំ ដើម្បីចាំទទួលធម្មវិន័យរបស់ព្រះជាម្ចាស់រយៈពេលសែសិបថ្ងៃដែរ ។ ដូច្នេះ សែសិប(៤០)ថ្ងៃជាលេខមួយពិសេសដើម្បីបង្ហាញពីរបៀបដែលយើងត្រូវការជួបការលំបាកផ្សេងៗនិងយើងអប់រំខ្លួនយ៉ាងមិចដើម្បីនិងមានទំនាក់ទំនងពិសេសជាមួយនឹងព្រះជាម្ចាស់ដើម្បីកុំឲ្យយើងលះបង់ព្រះជាម្ចាស់និងក្រោយមកអត្ថបទគម្ពីរដំណឹងល្អថ្ងៃនេះយើងបានស្ដាប់ព្រះយេស៊ូនៅវាយរហោស្ថានសែសិប(៤០)ថ្ងៃ ហើយអត់ទទួលទានអាហារទេសែសិប(៤០)ថ្ងៃក្រោយមកព្រះអង្គទ្រង់ឃ្លាន ។

ក្រោយមកមារមកល្បួងព្រះយេស៊ូ ល្បួងមានបីមែនទេ?យើងមានចាំទេទីមួយ(០១)គឺអំពីអាហារសុំឲ្យធ្វើដុំថ្មជាហារ ។ ទីពីរ(០២)គឺ អំពីទ្រព្យសម្បត្ដិហើយនិងអំណាចមារបានបង្ហាញអ្វីៗទាំងអស់ហើយនេះជារបស់ខ្ញុំ បើលោកថ្វាយបង្គំខ្ញុំនោះខ្ញុំនិងប្រគល់ឲ្យនិងហើយ ប៉ុន្ដែព្រះយេស៊ូអត់បានធ្វើទេ ព្រះយេស៊ូបានផ្ចាញ់ដោយយកអត្ថបទព្រះគម្ពីរព្រះបន្ទូលរបស់ព្រះជាម្ចាស់មកផ្ចាញ់ ។ ទីបី(០៣) គឺល្បួងលព្រះជាម្ចាស់បើជាបុត្ររបស់ព្រះជាម្ចាស់មែនសូមទម្លាក់ខ្លួនចុះក្រោមឲ្យទេវទូតមកទ្រតែព្រះយេស៊ូអត់បានធ្វើទេព្រះយេស៊ូប្រើព្រះបន្ទូលមកផ្ចាញ់មារវិញថាក្នុងគម្ពីរមានចែងថាកុំល្បួងលួងព្រះជាម្ចាស់ឲ្យសោះឡើយ ។ ដូច្នេះនៅក្នុងអត្ថបទព្រះគម្ពីរដែលយើងស្ដាប់តាមខ្ញុំយល់ថាអត្ថបទគម្ពីរដែលស្ដាប់នៅក្នុងថ្ងៃនេះយើងអាចនិយាយថា នាំឲ្យយើងគិតអំពីរដូវអប់រំពិសេសនេះជារដូវមួយដែលឲ្យយើងធ្វើដំណើរផ្សងព្រេងយល់ពាក្យផ្សងព្រេងជាដំណើរផ្សងព្រេងមួយដ៏ធំក្នុងជីវិតយើង ។ យើងធ្លាប់លឺផ្សងព្រេងគេថាផ្សងព្រេងគឺគេធ្វើដំណើរផ្សងព្រេង ឆ្លងព្រៃ ឆ្លងភ្នំ ឆ្លងវាយរហោស្ថានដើម្បីទៅដល់កន្លែងណាមួយដែលគេរំពឹងថាទៅដល់ អង់គ្លេសគេថា Adventure និងភាសាបារាំងយើងហៅថា Aventureគឺធ្វើដំណើរផ្សងព្រេងខ្លះកាត់ភ្នំ កាត់ព្រៃ ឡើងភ្នំ អ្វីមិនដឹងគេធ្វើដំណើរទៅជួបរឿងច្រើននៅក្នុង ប៉ុន្ដែគោលបំណងរបស់គេទៅដល់កន្លែងមួយដែលគេចង់ដឹងចង់ស្គាល់ពេលទៅដល់គេមានអំណរសប្បាយហើយគេមានសុភមង្គល ដោយសារគេបានសម្រេចគោលដៅរបស់គេ ។
ចឹងរដូវសែសិប(៤០)ថ្ងៃនេះជាការផ្សងព្រេងមួយរបស់យើងដែលយើងធ្វើដំណើរហើយនៅក្នុងពេលដែលយើងធ្វើដំណើរនេះយើងមានឧបសគ្គផ្សេងៗយើងមានការល្បួងផ្សេងៗដូចព្រះយេស៊ូដែរ ។ ដូច្នេះសូមយើងគិតពិចារណាមើលតើការធ្វើដំណើររបស់យើងដែលសព្វថ្ងៃយើងធ្វើដំណើរចង់ស្វែងរកអ្វីមួយដែលជាដែលយើងថាអំណរ ម្សិញមិញយើងនិយាយអំណរយើងនិយាយសុភមង្គលដែលយើងចង់បានសេចក្ដីនោះតើនៅក្នុងការដំណើរនេះយើងជួបឧបសគ្គអ្វីខ្លះ? នៅក្នុងគម្ពីរដំណឹងល្អយើងបានស្ដាប់លឺឧបសគ្គព្រះយេស៊ូ គឺបញ្ហា ម្ហូបអាហារ ម្ហូបអាហារជារឿងមួយសំខាន់ក្នុងជីវិតរបស់យើងសែសិប(៤០)ថ្ងៃ អត់មានអាហារមនុស្សយើងធម្មតាប្រហែលពិបាកសព្វថ្ងៃ ថ្ងៃសុក្រល្ងាចយើងតមអាហារមួយពេល ប៉ុន្ដែទោះបីយ៉ាងណាភាគច្រើនយើងអត់តមអាហារទេភាគច្រើនយើងគឺញុំាបបរដែលមែនទេ? បាទប៉ុន្ដែព្រះយេស៊ូសែសិប(៤០)ថ្ងៃ យើងស្រមៃមើលឃ្លានទេ សែសិប(៤០)ថ្ងៃ បើទោះបីសែសិប(៤០)ថ្ងែ មារថាសុំធ្វើដុំថ្មឲ្យទៅជានំបុ័ងព្រះយេស៊ូថា មនុស្សមិនរស់ដោយសារតែអាហារទេ ។ ប៉ុន្ដែរស់ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ព្រះយេស៊ូឈ្នះ ។
ចឹងអំពីការឃ្លាននេះយើងគិតអំពីខ្លួនឯងថាយើងឃ្លានអ្វីសព្វថ្ងៃ ប៉ុន្ដែពេលខ្លះយើងឃ្លានអាហារមែនអាហារដែលយើងញុំា ជួនកាលអាហារដែលយើងញុំាយើងពិបាកចែកឲ្យបងប្អូនរបស់យើងដែរ ។ ពេលខ្លះទៀតយើងឃ្លាននូវអ្វីៗដែលខាងអាម្មរណ៍របស់យើងមានអីច្រើនជាចំណីខាងអាម្មរណ៍របស់យើងទាក់ទងជាមួយភ្នែកជាមួយចិត្ដមានច្រើន ។ ក្រោយមកទៀតនិយាយអំពីទ្រព្យសម្បត្ដិទាំងអស់គ្នាយើងមានការល្បួងច្រើនធម្មតាយើងចង់បានទូរស័ព្ទស្អាតមែនទេ? នរណាមិនចង់មានទូរស័ព្ទស្អាតក្នុងចំណោមយើងចង់បានអាទំនើបល្អ ។ យើងចង់បានអ្វីអំណាចនៅក្នុងលោកនេះយើងចង់បានកិត្ដិយសឲ្យគេសសើរយើង គ្រប់គ្នាយើងចង់បាន និងមានពេលខ្លះយើងចាញ់ការល្បួងយើងសុខចិត្ដគោរពអ្វីក៏ដោយឲ្យតែបានទ្រព្យសម្បត្ដិ បានអំណាច បានកិត្ដយស យើងធ្លាប់លឺព័ត៌មានមានមនុស្សខ្លះគេចាញ់ការល្បួងធ្វើអ្វីក៏បានដើម្បីបានលុយមែនទេ? មាននៅក្នុងសង្គមបច្ចុប្បន្នមានច្រើនពេលខ្លះសុខចិត្ដលក់ខ្លួនដើម្បីបាន មានខ្លះទៀតសុខចិត្ដលក់កូនដើម្បីបាន ដើម្បីបានលុយ ខ្លះទៀតសុខចិត្ដថ្វាយបង្គំអីក៏បានដើម្បីត្រូវឆ្នោត ។ ទាំងនេះគ្រាន់តែជាឧទាហរណ៍មនុស្សយើងមានចាញ់ការល្បួងរបៀបនិងប៉ុន្ដែនៅក្នុងរដូវនេះ តើយើងឈ្នះការល្បួងតាមរបៀបណា? តើយើងមានអ្វីដែលជាចំណីយើងជាឧបសគ្គក្នុងជីវិតរបស់យើងដែលដើរទៅរកសុភមង្គលដ៏ពិតប្រាកដ ដែលព្រះយេស៊ូត្រាស់ហៅឲ្យទៅ ។ ដូច្នេះនៅក្នុងខ្ញុំហៅការផ្សងព្រេងរបស់យើងនេះគឺយើងទាំងអស់គ្នាផ្សងព្រេង ដោយសារយើងមិនដឹងទិសដៅនៃយើង យើងទៅដល់ណាទេ ក៏ប៉ុន្ដែយើងចង់បានសុភមង្គលនិងអំណរជាមួយព្រះជាម្ចាស់ ចឹងយើងទាំងអស់គ្នាកំពុងធ្វើដំណើរទៅ ហើយក្នុងរដូវនេះជាពេលវេលាមួយឲ្យយើងពិបាកធ្វើដំណើរទៅរួមជាមួយព្រះយេស៊ូ ដើម្បីទទួលនូវការសង្រ្គោះពីព្រះអង្គ ។
ក្រោយមកបើយើងនិយាយអំពីការល្បួងមានពេលខ្លះយើងមានការល្បួងចង់សាកល្បងព្រះជាម្ចាស់ដែរ ។ ខ្ញុំសាកល្បងមើលតើមានព្រះជាម្ចាស់មែនឬអត់? បងប្អូនមានដែលមានគំនិតនេះទេមានទេបើអត់មានខ្ញុំសូមសសើរខ្ញុំធ្លាប់មានដែលថាយើងចង់សាកល្បងមើលថាតើមានព្រះជាម្ចាស់ឬអត់? ធម្មតាមនុស្សយើងភាគច្រើនយើងគិតថាបើមានព្រះជាម្ចាស់មែនសូមព្រះអង្គធ្វើការអស្ចារ្យអ្វីមួយសម្រាប់ជីវិតខ្ញុំ បាទ ។ ប៉ុន្ដែក្នុងពិសោធន៍របស់ខ្ញុំ ការអស្ចារ្យពិតជាមាន ហើយដែលធ្វើយើងមានជំនឿរឹងមាំចឹងបងប្អូនសុំគិតមើល ប៉ុន្ដែយើងមិនមែនបើសិនយើងចង់ល្បួងលព្រះអង្គរហូតដល់ថ្នាក់ ដូចនៅក្នុងអត្ថបទនេះគឺមារសាតាំងល្បួងលព្រះជាម្ចាស់ ។ នៅក្នុងនេះគេនិយាយអំពីលោតទម្លាក់ចុះក្រោម បាទ បើល្បួងលរបៀបនិងប្រហែលអត់មានទេវទូតមកទ្រទេបាទ ។ ខ្ញុំនិយាយអំពីល្បួងល ខ្ញុំធ្លាប់គិតអំពីខ្ញុំធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ខ្ញុំធ្លាប់គិតអំពីបញ្ហាដំណើរនេះមានគ្រោះថ្នាក់ ខ្ញុំអធិដ្ឋានឲ្យបានសេចក្ដីសុខ ខ្ញុំធ្វើដំណើរទៅសេចក្ដីសុខទៅដល់គោលដៅ ។ ដូច្នេះបងប្អូនជីវិតរបស់ខ្លួនឯង ប៉ុន្ដែសូមកុំឲ្យមានចិត្ដយើងសាកល្បងមើល៍យករឿងអ្វីមួយដល់ៗគ្រោះថ្នាក់ដល់ជីវិតឲ្យយករឿងនឹងទៅភ្នាស់ជាមួយព្រះអង្គ ចឹងនោះឲ្យយើងធ្វើខុសជំនឿយើងមិនត្រូវមានគំនិតនោះ ហើយព្រះយេស៊ូអត់បានសាកល្បងរបៀបនោះ ។
ព្រះយេស៊ូយកព្រះបន្ទូលថាមនុស្សមិនសាកល្បងព្រះជាម្ចាស់ទេ ដោយសារយើងជឿថាព្រះអង្គគង់នៅជាមួយយើងព្រះអង្គស្រលាញ់ ហើយព្រះអង្គថែរក្សាយើង ។ ចឹងនៅក្នុងជំនឿលើព្រះយេស៊ូនេះតាមគម្ពីរលិខិតសន្ដៈប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូមថ្ងៃនេះយើងបានស្ដាប់លឺ បើខ្ញុំសង្វេតក្នុងអត្ថបទនេះគឺចង់និយាយថាអស់អ្នកដែលមានជំនឿនឹងទទួលការសង្រ្គោះមានជំនឿនិងទទួលការសង្រ្គោះដោយសារអត្ថបទនេះនិយាយអំពីជំនឿលើអ្វីជំនឿលើព្រះយេស៊ូដែលសោយទិវង្គតនិងមានព្រះជម្មរស់ឡើងវិញ ។ នេះអ្វីដែលលោកប៉ូលនិយាយនៅក្នុងអត្ថបទដែលយើងស្ដាប់អម្បាញ់មិញចឹងលោកប៉ូលនិយាយថាទោះបីជាជនជាតិយ៉ូដា ជនជាតិក្រិត ប៉ុន្ដែបើគេមានជំនឿលើព្រះយេស៊ូដែលសោយទិវង្គតហើយមាន ព្រះជន្មរស់ឡើងវិញ គេនិងទទួលការសង្រ្គោះ ។ ដូច្នេះនេះជាពេលវេលាមួយដែលដែលឲ្យ យើងគិតដែលនៅក្នុងរដូវសែសិប(៤០)ថ្ងៃ នេះដើម្បីឲ្យខ្ញុំព្យាយាមលះបង់អ្វីខ្លះដើម្បីទៅដល់ទិសដៅជំនឿរបស់ខ្ញុំ ហើយតើរដូវសែសិប(៤០)ថ្ងៃនេះណែនាំឲ្យខ្ញុំរៀនរស់នៅដោយស្រលាញ់បងប្អូនយ៉ាងដូចម្ដេច?
ពីព្រោះពេលណាយើងនិយាយអំពីជំនឿលើព្រះយេស៊ូដែលសោយទិវង្គតនិងមានព្រះជន្មរស់ឡើងវិញគឺយើងជឿអំពីព្រះអង្គសម្ដែងសេចក្ដីស្រលាញ់រហូតដល់ទីបំផុតហើយសេចក្ដីស្រលាញ់នេះជាគំរូសម្រាប់យើងដែលណែនាំយើងរស់នៅក្នុងរដូវសែសិប(៤០)ថ្ងៃនេះដើម្បីយកចិត្ដទុកដាក់ស្រលាញ់បងប្អូនរបស់យើងព្យាយាមសម្រុះសម្រួសគ្នាបើយើងឈ្លោះទាស់ទែងគ្នា ព្យាយាមទទួលអគ្គសញ្ញាលើកលែងទោសប្រសិនបើយើងមានអំពើបាប និងព្យាយាមផ្ដល់អ្វីសម្រាប់បងប្អូនដែលខ្វះខាត ។
ដូច្នេះបងប្អូនជាទីស្រលាញ់! ខ្ញុំសង្ឃឹមថាក្នុងរដូវនេះជួយឲ្យយើងទាំងអស់គ្នាឲ្យធ្វើដំណើរទៅដល់ទិសដៅទាំងអស់គ្នា សូមឲ្យការផ្សងព្រេងរបស់យើងទៅដល់ទិសដៅ ។ អាម៉ែន
ដោយ៖ ថុន រិទ្ធី